សេចក្តីជូនដំណឹង ស្តីពីការផ្តល់ផែ​នការក្របខណ្ឌជូនគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០១៩

តាមរយៈសេចក្តីជូនដំណឹងលេខ១០៩៧ មស.ក្រខ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការផ្តល់ផែ​នការក្របខណ្ឌជូនគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈបានធ្វើការគោរពជូនសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ស្តីពីការផ្តល់ផែ​នការក្របខណ្ឌជូនគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០១៩។ នៅក្នុងលិខិតដដែលក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ ជាគោលការណ៍ជ្រើសរើសក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលចំនួន ៥,៩៩៦កន្លែង មន្ត្រីជាប់កិច្ចសន្យាចំនួន ១៨,២៩២នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៧,៩៩៦នាក់ គ្រូបង្រៀនពីរថ្នាក់ពីរពេលចំនួន ១២,៨៩៧នាក់ គ្រូបង្រៀនថ្នាក់គួប២ចំនួន ២,៥៩៨នាក់ គ្រូបង្រៀនថ្នាក់គួប៣ចំនួន ១២០នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាមចំនួន ១៧៨នាក់ ដើម្បីផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ទីរ អង្គភាពជំនាញរាជធានី-ខេត្ត»៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈទាំងស្រុង៖
Continue reading “សេចក្តីជូនដំណឹង ស្តីពីការផ្តល់ផែ​នការក្របខណ្ឌជូនគ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០១៩”

ផែនការក្របខណ្ឌឆ្នាំ២០១៧

ក្រសួងមុខងារសាធារណៈបានផ្ញើរលិខិតលេខ​ ៤៨៧ មស.ក្រខ ចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្តីពីការផ្តល់ផែនការក្របខណ្ឌជូនក្រសួង ស្ថាប័នសម្រាប់ឆ្នាំ២០១៨​ ជូនដល់សម្តេច ឯកឧត្តមលោកជំទាវ ឧបនាយរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខា គ្រប់ក្រសួងស្ថាប័ន ដើម្បីអោយរៀបចំធ្វើ​ការប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត ចូលបម្រើការនៅតាមក្រសួងស្ថាប័ន នីមួយៗ

Continue reading “ផែនការក្របខណ្ឌឆ្នាំ២០១៧”

ផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០១៨

ក្រសួងមុខងារសាធារណៈបានផ្ញើរលិខិតលេខ​ ៤០៤៤ មស.ក្រខ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្តីពីការផ្តល់ផែនការក្របខណ្ឌជូនក្រសួង ស្ថាប័នសម្រាប់ឆ្នាំ២០១៨​ ជូនដល់សម្តេច ឯកឧត្តមលោកជំទាវ ឧបនាយរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខា គ្រប់ក្រសួងស្ថាប័ន ដើម្បីអោយរៀបចំធ្វើ​ការប្រឡងប្រជែងជ្រើសរើស សិស្ស និស្សិត ចូលបម្រើការនៅតាមក្រសួងស្ថាប័ន នីមួយៗ។

Continue reading “ផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០១៨”