កងទ័ពជើងទឹក នៃក្រសួងការពារជាតិ ប្រកាសជ្រើសរើសពលនាវិក បំពេញក្របខណ្ឌមួយចំនួន

តាមរយៈសេចក្តីប្រកាសព័ត៌មានលេខ ៦៤១ ស.ប្រ.ព ២០១៩ ចុះថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០១៩ កងទ័ពជើងគោក​បានធ្វើការជូនដំណឹងដល់សាធារណៈជន ស្តីពីការប្រកាសជ្រើសរើសពលនាវិកបំពេញក្របខណ្ឌ ដើម្បីធានាចំពោះការបំពេញការងារចំពោះមុខនិងអនាគត។ សូមទំនាក់ទំនងព័ត៌មានបន្ថែម នៅបញ្ជាដ្ឋានកងទ័ពជើងទឹក នៅតាមបណ្តោយផ្លូវជាតិលេខ៦A  ជិតវត្តគៀនឃ្លាំង ទល់មុខសណ្ឋាគារណាសាតូ ពីស្ពានជ្រោយចង្វារប្រហែល២Km ឬក៏​ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៧​ ៩៩៥ ១៥៧ ៩   ០៩៧ ៩៨៥ ៥១១ ៣      ០៩៦ ៤៦២ ២២៦
ចំពោះព័ត៌មានលម្អិតផ្សេងទៀតសូមមើលក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖
Continue reading “កងទ័ពជើងទឹក នៃក្រសួងការពារជាតិ ប្រកាសជ្រើសរើសពលនាវិក បំពេញក្របខណ្ឌមួយចំនួន”

បេឡាជាតិរបបសន្តិសុខសង្គម (បសស) ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន២៣១នាក់

តាមរយៈសេចក្តីជូនដំណឹងលេខ ០១៨/១៩ ប.ស.ស ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា​ ប.ស.ស បានធ្វើការជូនដំណឹងស្តីពី​ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ២៣១ នាក់ ឱ្យបម្រើការងារនៅស្នាក់ការកណ្តាល និងបណ្តាសាខា ប.ស.ស ខេត្ត/ខណ្ឌ​ ដូចមាននៅក្នុងសេចក្តីជូនដំណឹងខាងក្រោម។ ចំពោះព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

Continue reading “បេឡាជាតិរបបសន្តិសុខសង្គម (បសស) ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន២៣១នាក់”

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន៦៨នាក់

តាមរយៈសេចក្តីជូនដំណឹងលេខ ២១៥០៥ អពដ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជូនដំណឹង ដល់សាធារណជនទូទៅ ស្តីពីការប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន៦៨នាក់ សម្រាប់នាយកដ្ឋានរដ្ឋបាល​ និងកិច្ចកាទូទៅ ដែលត្រូវបែងចែកឱ្យទៅបម្រើការងារនៅតាមសាខាពន្ធដារ ខេត្តខណ្ឌដូចខាងមាននៅក្នុងសេចក្តីជូនដំណឹងខាងក្រោម៖ ចំពោះកាលបរិច្ឆេទនៃការឈប់ទទួលពាក្យគឺនៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិតផ្សេងទៀតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖
Continue reading “អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន៦៨នាក់”

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យា ចំនួន០៤នាក់

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើការជូនដំណឹង ស្តីពីការជ្រើស​រើសបុគ្គលិកកិច្ចសន្យា​ចំនួន០៤រូប​ ដើម្បីបម្រើការងារពេញម៉ោង នៅការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កាលបរិច្ឆេទឈប់ទទួលពាក្យគឺថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិតផ្សេងទៀតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

Continue reading “សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យា ចំនួន០៤នាក់”

កាលបរិច្ឆេទ ប្រឡងចូលក្របខណ្ឌក្រសួងមហាផ្ទៃ ឆ្នាំ២០១៩

តាមរយៈសេចក្តីជូនដំណឹងលេខ ២២៩១ សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការកណ្តាលរៀបចំការប្រឡង បានធ្វើការជូនដំណឹង ដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើស បញ្ជូលនៅក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល​នៃក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៩ រួមមាន (ក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ក្របខណ្ឌមន្រ្តីក្រមការ និងក្របខណ្ឌលេខាធិការរដ្ឋបាល) នៅតាមគ្រប់មណ្ឌលប្រឡងមេត្តាជ្រាបថា កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២២ ខែកញ្ញា ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖
Continue reading “កាលបរិច្ឆេទ ប្រឡងចូលក្របខណ្ឌក្រសួងមហាផ្ទៃ ឆ្នាំ២០១៩”

ព័ត៌មានលម្អិត ស្តីពីការប្រឡងប្រជែងជ្រើសរើសសិស្ស-និស្សិត ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការពារជាតិ

គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលក្នុង នឹងក្រៅប្រទេស នៃក្រសួងការពារជាតិ បានធ្វើការជូនដំណឹង ដល់បេក្ខជន សិស្ស និស្សិត ទាំងពីរភេទ ដែលស្មគ្រ័ចិត្ត ចូលបម្រើការងារក្នុងក្របខ័ណ្ឌ នៃកងយោធិពលខេមរភូមិន្ទ ត្រូវទៅទំនាក់ទំនងសុំពាក្យចូលរួមប្រឡងប្រជែងជ្រើសរើសចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

Continue reading “ព័ត៌មានលម្អិត ស្តីពីការប្រឡងប្រជែងជ្រើសរើសសិស្ស-និស្សិត ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការពារជាតិ”

កាលបរិច្ឆេទ ប្រឡងចូលក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ២០១៩

សម្រាប់បងប្អូនដែលបានដាក់ពាក្យប្រឡងចូលក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៩ មេត្តាជ្រាបថាចំពោះកាលបរិច្ឆេទប្រឡងគឺនៅថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០១៩ នៅមណ្ឌប្រឡងវិទ្យាល័យសន្ធរម៉ុក ចំពោះក្របខណ្ឌ (ក) និងក្របខណ្ឌ (ខ) ចំណែកឯក្របខណ្ឌ (គ) គឺត្រូវប្រឡងនៅសាលាបឋមសិក្សាសន្ធរម៉ុក។ ចំពោះបញ្ជីឈ្មោះប្រឡងនឹងត្រូវបិទនៅតាមមណ្ឌប្រឡងទាំងពីខាងលើ​មុនថ្ងៃប្រឡងមួយថ្ងៃ។ ចំពោះព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖
Continue reading “កាលបរិច្ឆេទ ប្រឡងចូលក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ២០១៩”

បេឡាជាតិរបបសន្តិសុខសង្គម – ប.ស.ស ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា​ចំនួន២៧នាក់

ឪកាសល្អ​! សម្រាប់បងប្អូនដែលមានបំណងចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅ បេឡាជាតិរបបសន្តិសុខសង្គម (បសស) ឥឡូវនេះឪកាសបានមកដល់ហើយ បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជាច្រើននាក់។ ចំពោះព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

Continue reading “បេឡាជាតិរបបសន្តិសុខសង្គម – ប.ស.ស ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា​ចំនួន២៧នាក់”

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសជ្រើសរើសពលទាហានថ្មី ចំនួន២៦០នាក់

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ជ្រាប់ថា បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន២៦០នាក់។ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថរាជធានី ខេត្តទាំង២៥។ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិត​សូមមើលក្នុង​សេចក្តីជូនដំណឹងខាងក្រោម៖

លទ្ធផលប្រឡងចូលក្របខណ្ឌក្រសួងកិច្ចការនារីឆ្នាំ២០១៩

លទ្ធផលប្រឡងចូឡក្របខណ្ឌក្រសួងកិច្ចការនារីសម្រាប់ឆ្នាំ២០១៩ សម័យប្រឡងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលប្រឡង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។ សូមអបអរសារទរចំពោះជ័យលាភីទាំងអស់!
Continue reading “លទ្ធផលប្រឡងចូលក្របខណ្ឌក្រសួងកិច្ចការនារីឆ្នាំ២០១៩”