វិញ្ញាសារ អង់គ្លេស​ ប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ឆ្នាំ២០១៥

ខាងក្រោមនេះគឺជាវិញ្ញាសារ អង់គ្លេស​ ប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ក្នុងសម័យប្រឡងឆ្នាំ២០១៥។ យើងខ្ញុំសង្ឃឹមថា​វាអាចនឹងក្លាយជាឯកសារជំនួយស្មារតីមួយ សម្រាប់ប្អូនៗដែលមានបំណងប្រឡងចូលក្របខណ្ឌជាគ្រូបង្រៀនកម្រិតឧត្តមនៅពេលខាងមុខនេះ។
Continue reading “វិញ្ញាសារ អង់គ្លេស​ ប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ឆ្នាំ២០១៥”

វិញ្ញាសារ ជំនាញគីមីវិទ្យាប្រឡងចូលក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម

ខាងក្រោមនេះគឺជាវិញ្ញាសារ ជំនាញគីមីវិទ្យាប្រឡងចូលក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ដែលបានប្រឡងចេញកាលពីឆ្នាំមុនៗ
Continue reading “វិញ្ញាសារ ជំនាញគីមីវិទ្យាប្រឡងចូលក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម”

វិញ្ញាសារ​ អក្សរសាស្រ្តខ្មែរ ប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម ចាប់ពីឆ្នាំ២០១២ ដល់២០១៦

ខាងក្រោមនេះគឺជាវិញ្ញាសារអក្សរសាស្រ្តខ្មែរ ប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៦ (មានអត្រាកំណែ) យើងខ្ញុំសង្ឃឹមថា វានឹងក្លាយជាមូលដ្ឋានសម្រាប់ប្អូនៗ ដែលត្រូវប្រឡងចូលក្របខណ្ឌគ្រូកម្រិតឧត្តមនៅពេលខាងមុខនេះ។
Continue reading “វិញ្ញាសារ​ អក្សរសាស្រ្តខ្មែរ ប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម ចាប់ពីឆ្នាំ២០១២ ដល់២០១៦”

វិញ្ញាសារចំណេះដឹងទូទៅសម្រាប់ត្រៀមប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម

វិញ្ញាសារចំណេះដឹងទូទៅ៖​ សម្រាប់ត្រៀម​ប្រឡង​ចូលគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្រ+១ មានសំណួរខ្លះដកស្រង់ចេញពីការប្រលងមុនៗ យើងខ្ញុំសង្ឃឹមថាវានឹងក្លាយជាមូលដ្ឋានខ្លះសម្រាប់បងប្អូន ដែលមានបំណងប្រឡង​ចូល​ក្របខណ្ឌ គ្រូបង្រៀនកម្រិតឧត្តមនៅពេលខាងមុខនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវមើលពីប្រភេទនៃសំណួរចាស់ៗ ដែលបានចេញប្រឡងរួចហើយ ដើម្បីងាយ​ស្រួលក្នុងការមើលឯកសារត្រៀមប្រឡងនៅពេលខាងមុខ។
Continue reading “វិញ្ញាសារចំណេះដឹងទូទៅសម្រាប់ត្រៀមប្រឡងចូលគ្រូបង្រៀនកម្រិតឧត្តម”

វិញ្ញាសារប្រលងគ្រូបង្រៀនកម្រិតឧត្តម ឆ្នាំ២០១៣

វិញ្ញាសារចំណេះដឹងទូទៅ ប្រឡងចូលក្របខណ្ឌ ក្រសួងអប់រំយុវជន និងកីឡា គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១ ជំនាន់ទី១៩)
សម័យប្រឡង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ រយៈពេល ៩០នាទី

សំណួរទី១.តើចរន្តលំហូរធនធានមនុស្សសកលនៅក្នុងសម័យ​សកល​ភាវូបនីយកម្មនេះ មានឥទ្ធិពលអ្វីខ្លះ​មកលើ​ការអភិវឌ្ឍ​ប្រទេសជាតិ?(០៣ពិន្ទុ)

សំនួរទៅ២គេសួរថា តើអ្វីខ្លះដែលកុមារនិង​យុវជន​ខ្មែរត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការរបស់សង្គម​ដែលផ្អែក​លើ​ចំណេះជំនាញ?(០៣ពិន្ទុ)​

សំណរទី០៣ គេសួរថាតើអ្នកត្រូវធ្វើដូចម្តេចដើម្បីជួយលើកម្ពស់គុណភាពអប់រំដល់យុវជនខ្មែរជំនាន់ក្រោយ ឱ្យក្លាយទៅជាកម្លាំងផលិតករ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទិីផ្សារការងារនិងលំហូរធនធានមនុស្សសកលនៅក្នុងតំបន់អាស៊ាននាឆ្នាំខាងមុខ?(០៤ពិន្ទុ) មានអត្រាកំណែរ

Continue reading “វិញ្ញាសារប្រលងគ្រូបង្រៀនកម្រិតឧត្តម ឆ្នាំ២០១៣”

វិញ្ញាសារប្រលងគ្រូបង្រៀនកម្រិតឧត្តម ឆ្នាំ២០១៦

វិញ្ញាសារចំណេះដឹងទូទៅ ប្រឡងចូលក្របខណ្ឌ ក្រសួងអប់រំយុវជន និងកីឡា គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ជំនាន់ទី២២ សម័យប្រឡង ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ រយៈពេល ៩០នាទី មានអត្រាកំណែភ្ជាប់ជាមួយ
១.តើសម័យតេជោសែន ប្រទេសកម្ពុជាសម្រេចបានសមិទ្ធិផលស្ពានឆ្លងទន្លេធំៗចំនួនប៉ុន្មាន នៅឆ្នាំ២០១៥? នៅខេត្តណាខ្លះ?ចូររៀបរាប់?(២ពិន្ទុ)
២.តើកត្តាអ្វីខ្លះ ដែលជំរុញឱ្យកំណែទម្រង់វិស័យអប់រំ លើការប្រឡងមធ្យមសិក្សាទុតិយភូមិពេលបីឆ្នាំកន្លងទៅ (២០១៤,២០១៥,២០១៦) ទទួលបាន នូវគុណភាព?(២ពិន្ទុ)
៣.ប្រសិនបើអ្នកក្លាយជាគ្រូបង្រៀននាពេលខាងមុខ តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំប្រកបដោយចីរភាព?ចូរបកស្រាយ។(៣ពិន្ទុ)
៤.ហេតុអ្វីបានជាគេពោលថា “វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ” ចូរពន្យល់ព្រមទាំងលើកឧទាហរណ៍បញ្ជាក់ (៣ពិន្ទុ)

Continue reading “វិញ្ញាសារប្រលងគ្រូបង្រៀនកម្រិតឧត្តម ឆ្នាំ២០១៦”

វិញ្ញាសារប្រឡងចូលក្របខណ្ឌក្រសួងអប់រំ

វិញ្ញាសារប្រឡងចូលក្របខណ្ឌ ក្រសួងអប់រំយុវជន និងកីឡា (គ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្រ+១) សម័យប្រឡង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤
វិញ្ញាសារ ចំណេះដឹងទូទៅ (រយៈពេល ១ម៉ោង៣០នាទី) មានអាត្រាកំណែរ

សំណួរ
១. តើគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាមានអ្វីខ្លះ?តើមានប្រទេសប៉ុន្មាននៅលើសកលលោកដែលសម្រេចបានគោលដៅទាំងនេះ? (២ពិន្ទុ)
២. តើកត្តាអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ដើម្បីលើកកម្ពស់គុណភាពអប់រំ?ព្រោះអ្វី? (៤ពិន្ទុ)
៣. ហេតុអ្វីបានជានៅក្នុងសង្គមប្រជាធិបតេយ្យគេឱ្យតម្លៃសមភាពបុគ្គល ជាគន្លឹះក្នុងការអភិវឌ្ឍស្ថាប័ននិងប្រទេសជាតិ? (៤ពិន្ទុ)
Continue reading “វិញ្ញាសារប្រឡងចូលក្របខណ្ឌក្រសួងអប់រំ”