វិញ្ញាសារប្រឡងចូលក្របខណ្ឌក្រសួងរ៉ែនិងថាមពល ឆ្នាំ២០១៧

វិញ្ញាសារជំនាញច្បាប់ ប្រឡងចូលក្របខណ្ឌក្រសួងរ៉ែនិងថាមពល សម័យប្រឡងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ មានចំនួន០៦សំនួរ៖
១.ចូរពន្យល់លម្អិតអំពីប្រតិភូកម្មអំណាច និងប្រតិភូកម្មហត្ថលេខា?
២.តើក្រសួងរ៉ែនិងថាមពលមានសមត្ថកិច្ចសម្បងអ្វីខ្លះ?តើអាជ្ញាប័ណ្ណធនធានរ៉ែមានប៉ុន្មានប្រភេទក្នុងច្បាប់ស្តីពីការគ្របគ្រងនិងធ្វើអាជីវកម្មធនធានរ៉ែ?​ចូរពន្យល់អំពីនៃអាជ្ញាប័ណ្ណធនធានរ៉ែនីមួយៗ?
៣.ដូចម្តេចដែលហៅថាឯកជនភាវូវនីយកម្ម?ចូរពន្យល់លម្អិតពីគោលការណ៍នៃឯកជនភាវូបនីយកម្មសហគ្រាសសាធារណ៖?
៤.ចូរពន្យល់អំពីកិច្ចសន្យារដ្ឋបាល?
៥.ចូរពន្យល់អំពីលក្ខខណ្ឌសុពលនៃកិច្ចសន្យា?
៦.តើការចុះបញ្ជីដីធ្លីមានប៉ុន្មានប្រភេទ មានអ្វីខ្លះ?ចូរនិយាយអំពីការដោះស្រាយវិវាទដីធ្លីតាមផ្នែករដ្ឋបាលទាំងបីថ្នាក់?