សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ស្ដីពី​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ក្នុងការចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា

(ភ្នំពេញ)  នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមីនា ឆ្នាំ២០១៨ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន​​ស្ដីពី​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​

នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​​ មានខ្លឹមសារដូចតទៅនេះ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាប​ជូន​បុគ្គលិក​អប់រំ និង​សាធារណជន មេត្តា​ជ្រាប​ថា ថ្មីៗ​នេះ ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook មាន​ការ​បង្ហោះ​ លិខិត​លេខ ៣១៧ អយក ចុះ​ថ្ងៃ​សុក្រ ៩រោច ខែ​មាឃ ឆ្នាំ​រកា នព្វស័ក ព.ស.​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ដីពី​សំណើ​សុំ​បញ្ចូល​ក្រប​ខណ្ឌ​គ្រូ​បង្រៀន​ក្នុង​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​និស្សិត​ចំនួន​ ២២៣នាក់។ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​បញ្ជាក់​ថា ជា​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​របស់​ជន​ខិលខូច​មួយ​ចំនួន​ប៉ុណ្ណោះ។

នៅក្នុងសេចក្តីជូនដំណឹងដដែលក៏បានបញ្ជាក់ថាក្រសួងបាននឹងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនក្លែងបន្លំឯកសារសាធារណៈ ខាងលើមកទទួល​ទោសតាមច្បាប់ជាធរមាន។

ជាចុងក្រោយក្រសួង​អប់រំ យុវជន និង​កីឡា សូមបញ្ជាក់ថាការចូលក្នុងក្របខណ្ឌក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវឆ្លងកាត់តាមរយៈ​ការ​ប្រឡងប្រជែងក្នុងចំណោម សិស្ស និស្សិត ឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព លទ្ធផលទទួលយកបាន។ ហើយក្រសួង​អប់រំ យុវជន និង​កីឡា សង្ឃឹមថា បុគ្គលិកអប់រំ និងសាធារណៈជននឹងមិនចាញ់ឧបាញកលរបស់ជនខិលខូចទាំងនោះឡើយ

សូមធ្វើការចែករំលែកទៅកាន់មិត្តភក្តិរបស់អ្នក!