ប្រជាពលរដ្ឋអាចជិះឡានក្រុងរដ្ឋទៅលេខស្រុកកំណើតពេលចូលឆ្នាំដោយមិនអស់ប្រាក់

ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រឹមតែផ្លូវជាតិលេខ១ និងលេខ ៥ទេ គឺ៖

កាលពីឆ្នាំមុនៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវសុំឱ្យក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃ ដល់អ្នក​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើតនៅតាមបណ្តាខេត្តនានានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ឋភាពទេ។ ដូច្នេះហើយ បានជាពេលនេះ​សម្តេច​តេជោ ហ៊ុន សែន បានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ហើយបានសម្រេចផ្តល់សេវាឡានក្រុង ដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ “មិនបង់ថ្លៃ” ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨។សម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ គឺគម្រោងផ្តល់សេវាឡានក្រុង ដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ “មិនបង់ថ្លៃ”ដាក់តែ២ទិសទេ។ ប៉ុន្តែថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន សូមប្រកាសថា យើងបានត្រៀមឡានក្រុងដឹកជញ្ជូន បងប្អូនអ្នកធ្វើដំណើរដោយមិនបង់ថ្លៃ នៅតាមផ្លូវជាតិមួយចំនួនដូចជា៖

ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង),
ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត),
ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ),
ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ),
ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)។

ហើយសម្រាប់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋយើងដែរ។ នៅឆ្នាំក្រោយអាចនឹងបន្ថែមចំនួនឡានក្រុងច្រើនជាងឆ្នាំនេះទៀត។