បណ្ឌិតសភានគរបាលកម្ពុជា ប្រកាសរើសមន្រ្តីនគរបាលថ្មី ចំនួន២០០នាក់

នេះគឺជាឪកាសដ៏ល្អ សម្រាប់បងប្អូនសិស្ស និស្សិត ដែលមានបំណងចង់ក្លាយជាមន្រ្តីនគរបាល ដោយសារតែកាលពីថ្ងៃទី​២១ ខែតុលា ឆ្នាំ២០១៩ បណ្ឌិតសភានគរបាលកម្ពុជា បានចេញលិខិតជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើស​រើសបេក្ខ​ជន ចំនួន២០០កន្លែង អោយចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៅបណ្ឌិតសភានគរបាល​កម្ពុជា នៃក្រសួងមហាផ្ទៃ។ ចំពោះព័ត៌មានលម្អិតផ្សេងៗទៀតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖