កាលបរិច្ឆេទ ប្រឡងចូលក្របខណ្ឌក្រសួងមហាផ្ទៃ ឆ្នាំ២០១៩

តាមរយៈសេចក្តីជូនដំណឹងលេខ ២២៩១ សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការកណ្តាលរៀបចំការប្រឡង បានធ្វើការជូនដំណឹង ដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើស បញ្ជូលនៅក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល​នៃក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៩ រួមមាន (ក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ក្របខណ្ឌមន្រ្តីក្រមការ និងក្របខណ្ឌលេខាធិការរដ្ឋបាល) នៅតាមគ្រប់មណ្ឌលប្រឡងមេត្តាជ្រាបថា កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២២ ខែកញ្ញា ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖