កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសជ្រើសរើសពលទាហានថ្មី ចំនួន២៦០នាក់

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ជ្រាប់ថា បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន២៦០នាក់។ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថរាជធានី ខេត្តទាំង២៥។ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិត​សូមមើលក្នុង​សេចក្តីជូនដំណឹងខាងក្រោម៖