អនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានចេញអនុក្រឹត្យ​សម្រេចផ្តល់​ប្រាក់ឧបត្ថម្ភ​ចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣។​ សូមជម្រាបថា ដូចជារៀងរាល់ឆ្នាំឲ្យដល់ខែបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន តែគិតគូរផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន៥ម៉ឺនរៀល ដែលឧបត្ថម្ភមួយលើកៗចំណាយ​ប្រហែល៧លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកស្ទួយជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ សម្រេចដាក់ចេញនូវគោលការណ៍ ដំឡើងប្រាក់បៀវត្ស២លើកក្នុង១ឆ្នាំ គឺការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ៕ សូមអានខ្លឹមសារអនុក្រឹត្យទាំងស្រុងខាងក្រោម៖