អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១១២.អនក្រ.បក ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២០។ អ្វីជាការកាត់សំគាល់គឺរាជរដ្ឋាភិបាលបានធ្វើការតាត់បន្ថយចំនួនថ្ងៃឈប់សំរាកមួយ​ចំនួនដូចជា បុណ្យមាឃបូជា ទិវាពលកម្មអន្តរជាតិ ទិវានៃការចងចាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទិវាសិទ្ធិមនុស្សអន្តរជាតិ និងធ្វើកាត់បន្ថយការឈប់សម្រាប់នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបរមនាថសីហមុនី មកនៅត្រឹមតែមួយថ្ងៃវិញ ដែលកាលពីពេលកន្លងទៅការឈប់សម្រាកគឺមានរយៈពេលបីថ្ងៃ។ ចំពោះព័ត៌មានលម្អិតសូមមើលខ្លឹមសារនៃអនុក្រឹត្យទាំងមូលខាងក្រោម៖