ក្រសួង-ស្ថាប័នចំនួន០៤ ប្រកាសរើសមន្រ្តីក្របខណ្ឌថ្មីចំនួន១៤៥នាក់ ក្នុងពេលតែមួយ

តាមរយៈសេចក្តីជូនដំណឹងលេខ ៣៣៣៦ មស.សជណ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈបានធ្វើការជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីដើម្បីចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នចំនួន០៤រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​​ ចំនួន១៤៥នាក់ ចំពោះព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម៖