ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសមន្រ្តីកិច្ចសន្យាចំនួន១០នាក់

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការបានចាប់អនុវត្តកម្ម​វិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ការអនុវត្ត​កម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយ កំពុងបន្តអនុវត្តជំហានបន្ទាប់ទៀតអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ​ដឹកនាំការងារកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្ត​កម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។
ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសរើសមន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) មន្ត្រីផ្នែកជំនួយការគ្រប់គ្រងគម្រោង (Project Management Assistant Team) និងមន្ត្រីផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ (Change Management Team) សម្រាប់បម្រើការងារពេញម៉ោងនៅលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម៖

មន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) ចំនួន០៧រូប
មន្ត្រីផ្នែកសុវត្តិភាពបច្ចេកវិទ្យាព័ត៌មាន (IT Security) (០២រូប)
មន្ត្រីផ្នែកគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database Administrator) (០១រូប)
មន្ត្រីផ្នែករៀបចំ និងគ្រប់គ្រងទិន្នន័យ (Data Warehouse) (០១រូប)
មន្ត្រីផ្នែកអភិវឌ្ឍប្រព័ន្ធ និងសរសេរកម្មវិធី (Web Developer/Programmer) (០២រូប)
មន្ត្រីផ្នែកបណ្តាញតភ្ជាប់ និងសុវត្តិភាព (Network and Security) (០១រូប)
ផ្នែកជំនួយការគ្រប់គ្រងគម្រោង (Project Management Assistant Team) (០១រូប)
ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ (Change Management Team) (០២រូប)
មន្ត្រីបច្ចេកវិទ្យាព័ត៌មានត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖
មានសញ្ញាបត្របរិញ្ញាបត្រ ឡើងទៅ ទាក់ទងនឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្នែកពាក់ព័ន្ធផ្សេងៗ
បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ
អាទិភាពចំពោះបេក្ខជនដែលមានបទពិសោធន៍ជាមួយផលិតផល Oracle
មន្ត្រីជំនួយការគ្រប់គ្រងគម្រោងមានត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖
មានសញ្ញាបត្របរិញ្ញាបត្ររងឡើងទៅ ទាក់ទងនឹងផ្នែកគ្រប់គ្រងរដ្ឋបាល ផ្នែកគ្រប់គ្រងកិច្ចសន្យា ផ្នែកនីតិកម្ម និងផ្នែកពាក់ព័ន្ធផ្សេងៗ
បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ
មន្ត្រីគ្រប់គ្រងការផ្លាស់ប្តូរមានត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖
មានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ ទាក់ទងនឹងផ្នែកទំនាក់ទំនងការគ្រប់គ្រងការផ្លាស់ប្តូរ ផ្នែកទំនាក់ទំនង ផ្នែកគ្រប់គ្រង ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ និងផ្នែកពាក់ព័ន្ធផ្សេងៗ
បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ
ប្រាក់បៀវត្ស/ប្រាក់ឧបត្ថម្ភ នឹងត្រូវទទួលបានសមរម្យទៅតាមមុខតំណែង និងផ្អែកលើសមត្ថភាព បទពិសោធន៍ និងគុណវុឌ្ឍិ របស់បេក្ខជន ឬបេក្ខនារី។
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធ នៅអាស័យដ្ឋានខាងក្រោមរាល់ម៉ោងធ្វើការយ៉ាងយូរបំផុតត្រឹមថ្ងៃ០៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវជាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ សូមទាញយកលក្ខខណ្ឌយោងតាមតំណភ្ជាប់នេះ http://fmis.mef.gov.kh/contents/uploads/2019/07/TOR_for-Hiring-12-Contract-Staff.pdf ។
ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនៈសម្បត្តិ តាមអស័យដ្ឋានដូចខាងក្រោម៖
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីតាំងលេខ ៦០ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់ អគារ “គ” ជាន់ទី៧
ទូរស័ព្ទទាក់ទង : 010758569 អ៊ីមែល: huy.sovannara@pfm.gov.kh / nounrathanaksambath@pfm.gov.kh

ប្រភព www.fmis.mef.gov.kh